ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តដឹកនាំដោយ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ​ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធ​ Zoom
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តដឹកនាំដោយ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ​ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធ​ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។

ព័ត៌មានទាក់ទង